ចោទិយកថា 23:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ នឹងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រោះកាលអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្ដាសាអ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកលោកបាឡាម ជាកូនរបស់លោកបេអ៊រ អ្នកស្រុកមេសូប៉ូតាមា ឲ្យដាក់បណ្ដាសាអ្នករាល់គ្នាទៅវិញ។ សូមមើលជំពូកអាល់គីតាប4 ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកបាឡាម ជាកូនរបស់លោកបេអរ អ្នកស្រុកមេសូប៉ូតាមា ឲ្យដាក់បណ្តាសាអ្នករាល់គ្នាទៅវិញ។ សូមមើលជំពូក |
កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ នឹងសាសន៍អាម៉ូរីវិញ