យេរេមា 35:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ អាល់គីតាប ហើយនាំពួកគេទៅដំណាក់របស់អុលឡោះតាអាឡា រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់អុលឡោះ។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ |
ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ
ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេចក្តីពិតមែន។
គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
នោះទ្រង់ចាត់មេទ័ពម្នាក់ នឹងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ
ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសំដេចសង្ឃ នឹងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំង៣នាក់
ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេងៗ ហើយលោកបានជាស្អាត។
ឯកេហាស៊ី ជាអ្នកបំរើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ
ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័តនោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ
ហើយស្តេចទ្រង់ដំរូវមេទ័ពម្នាក់ ដែលទ្រង់បានព្រយុងលើដៃលោក ឲ្យចេញទៅត្រួតត្រាមើលការនៅត្រង់មាត់ទ្វារក្រុង តែបណ្តាជន គេជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ ដូចជាអ្នកសំណប់របស់ព្រះបានទាយទុក ក្នុងកាលដែលស្តេចយាងចុះទៅឯលោកនោះ
ដូច្នេះ មេទ័ពដែលស្តេចទ្រង់ព្រយុងអង្គលើដៃលោក ក៏ឆ្លើយទៅអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន អេលីសេឆ្លើយតបថា ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ។
គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។
ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងកាលដែលស្តេចសេដេគាបានចាត់ផាសហ៊ើរជាកូនម៉ាលគា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃមកឯលោកដោយពាក្យថា
កាលពួកចៅហ្វាយនៃស្រុកយូដា បានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា
ដូច្នេះ ខ្ញុំក៏នាំយកយ្អាសានា ជាកូនយេរេមា ដែលជាកូនហាបា-ស៊ីនា ព្រមទាំងពួកបងប្អូន នឹងកូនចៅគាត់ ហើយពូជពង្សនៃពួករេកាបទាំងអស់គ្នា
មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ នឹងសេផានា ជាសង្ឃទី២ ហើយពួកឆ្មាំទ្វារទាំង៣នាក់
មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងដង្វាយដុត
ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ នឹងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ
នេះជាពរដែលម៉ូសេ ជាអ្នកសំណប់របស់ព្រះ បានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល មុនដែលលោកស្លាប់
តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្តិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ
ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។
គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ
គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃឰយុកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី