Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 7:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​ទ្រង់​ព្រយុង​អង្គ​លើ​ដៃ​លោក ក៏​ឆ្លើយ​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន អេលី‌សេ​ឆ្លើយ​តប​ថា ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​បាន​ផ្អែក​អង្គ​លើ​ដៃ​លោក បាន​ឆ្លើយ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន?» អេលី‌សេ​ឆ្លើយ​តប​ថា៖ «ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អង្គ‌រក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 7:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ


តែ​ក្នុង​ការ​នេះ សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ​ផង គឺ​កាល​ចៅហ្វាយ​ខ្ញុំ​ប្របាទ​ព្រយុង​ខ្លួន​មក​លើ​ដៃ​ខ្ញុំ ចូល​ទៅ​ថ្វាយ‌បង្គំ​ក្នុង​វិហារ​ព្រះ​រីម៉ូន​វេលា​ណា ហើយ​ខ្ញុំ​ប្របាទ​ក៏​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន នោះ​សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ ពី​ការ​ដែល​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន​នោះ​ផង


ស្អែក​ឡើងគេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​បន្ទូល​ថា ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចំរើន


គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀត ហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល


ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។


បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​គេ​ផង គេ​នឹង​គ្មាន​ពូជ​ណា​អាស្រ័យ​នៅ​កណ្តាល​ជន‌ជាតិ​នេះ​ឡើយ ក៏​នឹង​មិន​ឃើញ​ការ​ល្អ​ដែល​អញ​នឹង​ប្រោស​ដល់​រាស្ត្រ​អញ​ដែរ ពី​ព្រោះ​គេ​បាន​ពោល​ជា​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


តើ​ទូលបង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូលបង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី


តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី


ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា​នេះ រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង នឹង​ខាង​កើត​ទៅ ហើយ​ពិចារណា​មើល​តែ​នឹង​ភ្នែក​របស់​ឯង​ប៉ុណ្ណោះ ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ទេ


បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម