Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គេ​មាន​ទី​អាស្រ័យ​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ដំណាក់​របស់​អុលឡោះដ្បិត​ពួក​គេ​មាន​ភារកិច្ច​យាម​ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ នឹង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ


មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា


នែ អស់​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ


ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ


ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ


ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ


ស្រេច​ហើយ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា តែ​ខ្លាច​មិន​ហ៊ាន​ជំរាប​ពី​ការ​ជាក់​ស្តែង​នោះ ដល់​អេលី​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម