Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​ក៏​ដំរូវ​វេន​ពួក​សង្ឃ ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​តាម​ច្បាប់ ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ សំរាប់​នឹង​ពោល​សរសើរ ហើយ​នឹង​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ដែរ តាម​វេន​គេ​នៅ​រាល់​តែ​ទ្វារ ដ្បិត​ដាវីឌ​ជា​អ្នក​សំណប់​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:14
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​ខ្ញុំ ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ


ខណ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនា ដើម្បី​ដុត​កំញាន


ដូច្នេះ ដាវីឌ​ទ្រង់​ទុក​ឲ្យ​អេសាភ នឹង​បង​ប្អូន​លោក​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ រាល់​តែ​ថ្ងៃ​ជានិច្ច


ហេម៉ាន នឹង​យេឌូថិន​នេះ គេ​មាន​ត្រែនឹង​ឈឹង សំរាប់​ពួក​អ្នក​ភ្លេង នឹង​ប្រដាប់​ឯ​ទៀត​សំរាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូថិន គេ​នៅ​ត្រង់​មាត់​ទ្វារ


រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រាឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល


ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ


ឯ​ដាវីឌ នឹង​សាដុក​ជា​វង្ស​អេលាសារ ហើយ​អ័ហ៊ី‌ម៉ា‌លេក ជា​វង្ស​អ៊ីថាម៉ារ ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ


ដាវីឌ នឹង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន នឹង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ នឹង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ


ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ នោះ​ក្នុង​ពួក​កូរេ​មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ


រួច​ទ្រង់​មាន​បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។


ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន នឹង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ


មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង នឹង​ខាង​ត្បូង


លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ


ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ នឹង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ចាំ​យាម​នៅ​មាត់​ទ្វារ


ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ នឹង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ នឹង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់


ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ នឹង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ នឹង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា


យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច


ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន នឹង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀបចំ​ឲ្យ។


ចូរ​បំរុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​ឯង​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី ដែល​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល នឹង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​បាន​កត់​ទុក


រួច​កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ


ហើយ​គេ​មិន​បាន​ធ្វើ​ខុស​ពី​ច្បាប់​របស់​ស្តេច ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​សង្ឃ នឹង​ពួក​លេវី ចំពោះ​ការ​អ្វី ឬ​ខាង​ឯ​ទ្រព្យ​វិសេស​ណា​ឡើយ។


គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការ‌ងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។


ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា នឹង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ


ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន នឹង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ


នឹង​ពួក​បង​ប្អូន​លោក គឺ​សេម៉ាយ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា នឹង​ហាណានី ដែល​កាន់​ប្រដាប់​ភ្លេង​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ


កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន


រីឯ​តាម​ទំលាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន​ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់


កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»


រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ


នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល មុន​ដែល​លោក​ស្លាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម