ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 2:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា ទ្រង់​នឹង​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ​ចេញ​ពី​ត្រសាល​យ៉ាកុប​ទៅ ទាំង​គ្រូ ទាំង​សិស្ស ហើយ​ទាំង​អ្នក​ដែល​យក​ដង្វាយមក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចំពោះ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ដូច្នេះ សូមឲ្យ​ព្រះយេហូវ៉ា​កាត់​ពួកគេ​ចេញ​ពី​រោង​របស់​យ៉ាកុប គឺសូម្បីតែ​អ្នកដែល​ភ្ញាក់ខ្លួន និង​អ្នកដែល​ឆ្លើយតប ព្រមទាំង​អ្នកដែល​ថ្វាយ​តង្វាយ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌យេហូវ៉ា​ដក​គេ​ចេញ​ពីពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។

សូមមើលជំពូក

អាល់គីតាប

សូមអុលឡោះ‌តាអាឡា​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​យ៉ាកកូប ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ជូន​ជំនូន​ដល់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។

សូមមើលជំពូក



ម៉ាឡាគី 2:12
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ នឹង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។


ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នឹង​ឯង


អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ


គេ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ឯ​សេចក្ដី​ទុច្ចរិត​របស់​ហោរា​នោះ​នឹង​បាន​ដូច​ជា​សេចក្ដី​ទុច្ចរិត របស់​អ្នក​ដែល​រក​គេ​ដែរ


ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ


ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ


អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ពី​ព្រោះ​បាន​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក ទាំង​នាំ​ឲ្យ​ទី​បរិសុទ្ធ​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ផង


អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ នឹង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​ដំកើង​ឡើង​លើស​ជាង​ពួក​យូដា​ឡើយ


ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ


ឯង​រាល់​គ្នា​ក៏​ថា យីះ ការ​នេះ​រអា​ចិត្ត​ណាស់ ហើយ​បាន​ធ្វើ​សូរ​ហិះៗ​ដាក់​ការ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯង​រាល់​គ្នា​នាំ​យក​របស់​ដែល​ប្លន់​យក​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច នឹង​សត្វ​ឈឺ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​រាល់​គ្នា​នាំ​ដង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា តើ​គួរ​ឲ្យ​អញ​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា​ឬ​ទេ


យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្ដី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ


គឺ​ថា ឱ​យ៉ាកុប​អើយ ត្រសាល​របស់​ឯង​ទាំង​ប៉ុន្មាន​ល្អ​ណាស់​ហ្ន៎ ហើយ​ទី​លំនៅ​ឯង​ផង ឱ​អ៊ីស្រាអែល​អើយ


តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ


ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆ‌បោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង


សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង‌ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សំគាល់​របស់​សត្វ នឹង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ


គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។