Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 25:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ នឹង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ និង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ ទាំង​តួន​ទាំង​សិស្ស។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 25:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់


ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ស្តេច​ដាវីឌ នឹង​សាដុក អ័ហ៊ី‌ម៉ា‌លេក ហើយ​នៅ​មុខ​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ នឹង​ពួក​លេវី ដូច​ជា​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ នឹង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។


រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ នឹង​ពួក​មេ​សំរាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលាសារ នឹង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ​ផង


គឺ​ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាគើរ យ៉ូសែប នេថានា នឹង​អ័សា‌រេឡា សុទ្ធ​តែ​ជា​កូន​អេសាភ ក៏​នៅ​ក្នុង​បង្គាប់​អេសាភ​ដែរ គឺ​ជា​អ្នក​ដែល​ពោល​តាម​បង្គាប់​ស្តេច


ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សំរាប់​ពួក​អេសាភ ទី​២ត្រូវ​លើកេដាលា ដែល​ខ្លួន​គាត់ បង​ប្អូន នឹង​កូន​គាត់ ទាំង​អស់​មាន​១២​នាក់


គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​និមួយៗ


ឆ្នោត​របស់​ស៊ូភីម នឹង​ហូសា នោះ​ត្រូវ​ត្រង់​ទ្វារ​ខាង​លិច នឹង​ទ្វារ​សាលេ‌គែត ត្រង់​ថ្នល់​ដែល​ឡើង​ទៅ ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា


ព្រះ‌នាង​ទត​ទៅ ឃើញ​ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​សេចក្ដី​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង ពួក​ចំរៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ នោះ​ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​បន្ទូល​ថា នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ


ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា នឹង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ


មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែដែល​សំរេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ


នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម