Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង‌ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សំគាល់​របស់​សត្វ នឹង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 សត្វ​សាហាវ​នោះ​ត្រូវ​ចាប់​បាន​ជាមួយ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា​ ហើយ​ដោយសារ​ទី​សំគាល់​ទាំង​នោះ​ វា​បាន​បោក​បញ្ឆោត​អស់​អ្នក​ដែល​ទទួល​សញ្ញា​សំគាល់​របស់​សត្វ​សាហាវ​នោះ​ និង​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ។​ ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់​ទៅ​ក្នុង​បឹងភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។

សូមមើលជំពូក ចម្លង




វិវរណៈ 19:20
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ នឹង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា


មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ​ទី​អាស្រ័យ​របស់​គេ


ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ


ដ្បិត​មាន​ទី​ដុត​ខ្មោច​ត្រៀម​ទុក​តាំង​ពី​បូរាណ​មក អើ ទី​នោះ​បាន​រៀបចំ​សំរាប់​ស្តេច​នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ហើយ​ដោយ​ភ្លើង គឺ​ជា​អស្សាសៈ​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។


ជ្រោះ​ទឹក​នៅ​ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ជ័រ ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ


ត្រូវ​ឲ្យ​រើស​យក​ចៀម​យ៉ាង​សំរាំង ហើយ​ដុត​ទាំង​ឆ្អឹង​នៅ​ពី​ក្រោម ត្រូវ​ធ្វើ​ឲ្យ​ពុះ​យ៉ាង​ខ្លាំង ឲ្យ​ឆ្អឹង​នៅ​ក្នុង​ថ្លាង​នោះ​បាន​ឆ្អិន។


អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ នឹង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ នឹង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា នឹង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង


វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែវា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។


ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃ‌លែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ នឹង​ពួក​បរិសុទ្ធ​បង់


ឯ​ការ​ជាក់​ស្តែង​ពី​ព្រឹកនឹង​ល្ងាច​ទាំង​ប៉ុន្មាន ដែល​បាន​ប្រាប់​មក​នោះ​ជា​សេចក្ដី​ពិត​ហើយ ប៉ុន្តែត្រូវ​ឲ្យ​ឯង​បំបិទ​ការ​ជាក់​ស្តែង​នេះ​ទុក​នៅ ដ្បិត​គឺ​សំរាប់​ពេល​ទៅ​មុខ​ជា​យូរ​លង់


ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង‌ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ


នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី


ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។


អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង នឹង​ស្ពាន់‌ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ នឹង​កូន​ចៀម​ផង


ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ


ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ នឹង​ពួក​ស្តេច​នៅ​ផែនដី ព្រម​ទាំង​ពល​ទ័ព​គេ បាន​ប្រមូល​គ្នា ដើម្បី​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​ស​នោះ នឹង​ពួក​ពល​ទ័ព​របស់​ទ្រង់​ផង


រួច​អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង ដែល​ឆេះ​ជា​ភ្លើង នឹង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​នោះ នឹង​ហោរា​ក្លែង‌ក្លាយ​នៅ​ហើយ នោះ​វា​រាល់​គ្នា​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។


តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង​នឹង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។


ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។


ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ នឹង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី នឹង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម