ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 94:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ប្រសិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ជួយ​ខ្ញុំ​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​បាន​ទៅ​នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដោយ​ឆាប់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ ម្ល៉េះសម​ព្រលឹង​របស់ខ្ញុំ​បាន​ទៅ​រស់នៅ​ស្ថានស្ងាត់ឈឹង​តាំងពីយូរមកហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ ព្រលឹង​ខ្ញុំ​មុខ​ជាបានទៅ​នៅ ក្នុង​ស្ថាន​ស្ងាត់​ឈឹង​ភ្លាម​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អុលឡោះ‌តាអាឡា​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។

សូមមើលជំពូក



ទំនុកតម្កើង 94:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង


គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួល ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ


ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា គេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ពិចារណា​មើល ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ក្រែង​ទូលបង្គំ​ដេក​លក់​ទៅ ក្នុង​សេចក្ដី​ស្លាប់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​សេចក្ដី​ខ្មាស​វិញ សូម​ឲ្យ​គេ​ស្ងៀម​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់


មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ