ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
ទំនុកតម្កើង 92:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត ឱព្រះយេហូវ៉ាអើយ សូមទតមើលពួកខ្មាំងសត្រូវទ្រង់ មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គ! មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនឹងវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបានកម្ចាត់កម្ចាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ឱព្រះយេហូវ៉ាអើយ សូមទតមើលខ្មាំងសត្រូវរបស់ព្រះអង្គ មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គ នឹងត្រូវវិនាសទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់កំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា ដល់ក្រុងស៊ីយ៉ូន ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង អើ ពេលកំណត់បានមកដល់ហើយ
៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកំចាត់កំចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែង នឹងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍ ទាំងឡាយផង ឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗ ទ្រង់បានកំចាត់កំចាយអស់ទាំងសាសន៍ ដែលពេញចិត្តនឹងការសឹកសង្គ្រាម
៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
ទ្រង់បានកំទេចកំទីពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសំឡាប់ ទ្រង់បានកំចាត់កំចាយពួកខ្មាំងសត្រូវទៅ ដោយព្រះពាហុដ៏មានឫទ្ធិ
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុត នៅលើផែនដីទាំងមូល ទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ
ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ ដោយអាសន្នរោគ ហើយនឹងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវ នៅជុំវិញឯង ហើយភាគទី៣ អញនឹងកំចាត់កំចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
ឯឯងរាល់គ្នា អញនឹងកំចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់
នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។
មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។
ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ ហើយនឹងថ្មដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់សោះ
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។