គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
ទំនុកតម្កើង 90:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបោសពួកគេចេញដូចទឹកជំនន់ នោះពួកគេក៏ដេកលក់; នៅពេលព្រឹក ពួកគេលាស់ឡើងដូចជាស្មៅ—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ អាល់គីតាប ទ្រង់បានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ |
គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
ជីវិតរបស់យើងបានត្រូវរើរុះចេញ គឺបានលើកយកចេញពីយើង ដូចជាត្រសាលរបស់អ្នកគង្វាល យើងបានមូរបំព្រួញជីវិត ដូចជាអ្នកត្បាញ ទ្រង់នឹងកាត់យើងចេញពីតំបាញ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់នឹងផ្តាច់ជីវិតយើងទៅ
ដរាបដល់ពេលព្រឹក យើងបានគិតថា ទ្រង់នឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់ផ្តាច់ជីវិតយើង
មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល
ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ
ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ