ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ
ទំនុកតម្កើង 90:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ដោយបន្ទូលថា អស់ទាំងមនុស្សជាតិអើយ ចូរត្រឡប់វិលទៅវិញចុះ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ហើយមានបន្ទូលថា៖ “មនុស្សលោកអើយ ចូរត្រឡប់ទៅវិញទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា «ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!» អាល់គីតាប ទ្រង់បានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺទ្រង់មានបន្ទូលថា «ពូជពង្សរបស់អាដាមអើយ ចូរវិលទៅវិញទៅ!» |
ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ
ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ
កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញ កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដីវិញ
គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ
អញនេះគឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នាទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។