ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ
ទំនុកតម្កើង 88:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់ នៅក្នុងទីងងឹត ឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ ព្រះគម្ពីរខ្មែរសាកល តើកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គត្រូវបានស្គាល់នៅក្នុងទីងងឹត ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គត្រូវបានស្គាល់នៅក្នុងស្រុកនៃសេចក្ដីភ្លេចភ្លាំងឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាស្គាល់ការអស្ចារ្យរបស់ព្រះអង្គ នៅក្នុងទីងងឹត ឬសេចក្ដីសុចរិតរបស់ព្រះអង្គ នៅក្នុងទឹកដីដែលគេភ្លេចបាត់ទៅហើយដែរឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្ដីសុចរិត របស់ព្រះអង្គដូចម្ដេចបាន? អាល់គីតាប តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់បានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្ដីសុចរិត របស់ទ្រង់ដូចម្ដេចបាន? |
ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ
មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយ ដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ ដែលដេកនៅក្នុងផ្នូរ ជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះ ហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
តាមដំណើរនោះ យើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់ តែចំណែកពួកអ្នកត្រឹមត្រូវវិញ គេបាត់ចេញពីទីបរិសុទ្ធ ហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅ នេះក៏ជាការឥតមានទំនងដែរ
ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ
រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត នឹងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ
គេជារលកសមុទ្រយ៉ាងសំបើម ដែលបែកពពុះ ចេញជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ ក៏ជាផ្កាយមិនទៀង ដែលសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ច បានបំរុងទុកឲ្យគេ