ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង
ទំនុកតម្កើង 84:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! ព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ! ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ សូមស្តាប់ខ្ញុំផង!។ - សម្រាក |
ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។
ត្រូវឲ្យគ្រប់ទាំងប្រុសៗក្នុងពួកឯង មកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ៣ដងក្នុង១ឆ្នាំ ត្រង់កន្លែងដែលទ្រង់នឹងរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យអាទិត្យទី៧ម្តង នឹងបុណ្យបារាំម្តង ក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេដែរ