កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
ទំនុកតម្កើង 71:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ ដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដា របស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។ អាល់គីតាប ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។ |
កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
គេនឹងមក ហើយនឹងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ដល់មនុស្ស១ពួក ដែលមិនទាន់កើតមកថា គឺទ្រង់ដែលបានធ្វើការនោះ។
ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង។
សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។
ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត
ហើយនៅក្នុងថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅថា យើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសដល់យើង ក្នុងកាលដែលយើងចេញពីស្រុកអេស៊ីព្ទមក
គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ
រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្ដីពុករលួយដែរ
កាលអ្នកនោះដំណាលពីហឹបនៃព្រះដូច្នោះ នោះស្រាប់តែអេលី លោកផ្ងារធ្លាក់ចុះពីជើងម៉ា ជាទីដែលលោកអង្គុយនៅត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ដ្បិតមានអាយុច្រើន ហើយក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ។