ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 69:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ ហើយ​នឹង​បាន​ទុក​ជា​កេរ្តិ៍អាករ​របស់​គេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន ហើយ​សង់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ឡើងវិញ​; ពួកគេ​នឹង​រស់នៅ​ទីនោះ ហើយ​កាន់កាប់​វា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ស្រុក​នោះ រួច​កាន់​កាប់​ស្រុក​នោះ​ជាមត៌ក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អុលឡោះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក



ទំនុកតម្កើង 69:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​សមុទ្រ នឹង​បណ្តា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង


ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណា ដល់​ក្រុង​ស៊ីយ៉ូន ដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុង អើ ពេល​កំណត់​បាន​មក​ដល់​ហើយ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ហើយ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ


មាត់​ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ា គួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។


ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃ ទៅ​ទៀត​នោះ


៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​បំណង​ព្រះ‌ហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង


ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សំរេច​ការ​ហើយ ឱ​ផែនដី​ដ៏​ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ នឹង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប​ទាំង​អស់​ហើយ ទ្រង់​នឹង​ដំកើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ផង។


អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ​អញ​និយាយ​ពី​ក្រុង​យេរូ‌សាឡិម​ថា ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​និយាយ​ពី​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង


អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ​ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សំរាប់​ពួក​អ៊ីស្រាអែល ដែល​ជា​សិរី‌ល្អ​របស់​អញ។


ប៉ុន្តែនៅ​ភ្នំ​ស៊ីយ៉ូន នឹង​មាន​ពួក​អ្នក​ខ្លះ​ដែល​រួច​ជីវិត ហើយ​ភ្នំ​នោះ​នឹង​បាន​បរិសុទ្ធ ឯ​ពួក​វង្ស​យ៉ាកុប គេ​នឹង​បាន​កេរ្តិ៍‌អាករ​របស់​គេ​វិញ


ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ នឹង​ព្រះ‌នាម​ព្រះវរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ