តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី សប្បុរសដ៏ប្រសើររបស់ទ្រង់
ទំនុកតម្កើង 69:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់ កុំឲ្យទូលបង្គំផុងចុះទៅឡើយ សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ ហើយពីទឹកជ្រៅផង ព្រះគម្ពីរខ្មែរសាកល សូមរំដោះទូលបង្គំពីភក់ កុំឲ្យទូលបង្គំលិចចុះឡើយ សូមរំដោះទូលបង្គំពីអ្នកដែលស្អប់ទូលបង្គំ និងពីជម្រៅទឹកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ! សូមឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង! អាល់គីតាប សូមរំដោះខ្ញុំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យខ្ញុំផុងខ្លួនទៀតឡើយ! សូមឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ខ្ញុំ សូមយកខ្ញុំចេញពីទឹកដ៏ជ្រៅនេះផង! |
តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី សប្បុរសដ៏ប្រសើររបស់ទ្រង់
សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ
ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ
សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្ដីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមទ្រង់ ពីក្នុងទីជំរៅនៃគុកងងឹត
កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់
លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ
ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ
មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។