Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 សូម​រំដោះ​ទូលបង្គំ​ពី​ភក់ កុំឲ្យ​ទូលបង្គំ​លិចចុះ​ឡើយ សូម​រំដោះ​ទូលបង្គំ​ពី​អ្នកដែល​ស្អប់​ទូលបង្គំ និង​ពី​ជម្រៅ​ទឹក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំនេះ សូម​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 សូម​ស្រង់​ទូលបង្គំ​ឡើង​ចេញ​ពី​ល្បាប់ កុំ​ឲ្យ​ទូលបង្គំ​ផុង​ចុះ​ទៅ​ឡើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូលបង្គំ ហើយ​ពី​ទឹក​ជ្រៅ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​ឲ្យ​ខ្ញុំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​ឲ្យ​ខ្ញុំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ សូម​យក​ខ្ញុំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​ព្រះអង្គ​មេត្តា ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប សូម​រំដោះ​ទូលបង្គំ​ផង!


គេ​ពោល​ពាក្យ​សម្អប់​មក​លើ​ទូលបង្គំ ហើយ​វាយ​ប្រហារ​ទូលបង្គំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។


សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំ សូម​ស្រង់​ទូលបង្គំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។


សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។


ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ​បាន?


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ទូលបង្គំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។


សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ ទូលបង្គំ​ទុក​បាន​ដែរ!


ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាម របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។


ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ ឮ​ដល់​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។


រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម