ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ស្តី​បន្ទោស​ដល់​សត្វ ដែល​នៅ​កណ្តាល​ដើម​ត្រែង នឹង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ​នៃ​សាសន៍ ទាំង‌ឡាយ​ផង ឲ្យ​គ្រប់​គ្នា​មក​ក្រាប​ចុះ ថ្វាយ​ប្រាក់​ទាំង​ដុំៗ ទ្រង់​បាន​កំចាត់‌កំចាយ​អស់​ទាំង​សាសន៍ ដែល​ពេញ​ចិត្ត​នឹង​ការ​សឹក​សង្គ្រាម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ស្ដីបន្ទោស​សត្វព្រៃ​ដែលនៅត្រង់​គុម្ពបបុស និង​ហ្វូង​គោបា​ក្នុងចំណោម​កូនគោ​របស់​បណ្ដាជន​; ចូរ​ជាន់ឈ្លី​អ្នកដែល​ចូលចិត្ត​ដុំ​ប្រាក់ ចូរ​កម្ចាត់កម្ចាយ​ប្រជាជន​ដែល​ចូលចិត្ត​សង្គ្រាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​សាសន៍​ទាំង‌ឡាយ​ផង គ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។

សូមមើលជំពូក

អាល់គីតាប

សូម​ទ្រង់​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ទ្រង់ ដោយ​យក​ប្រាក់​មក​ជា​ជំនូន។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។

សូមមើលជំពូក



ទំនុកតម្កើង 68:30
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ នឹង​ពួក​ចៅហ្វាយ​ស្រុក ក៏​យក​មាស នឹង​ប្រាក់​មក​ថ្វាយ​សាឡូម៉ូន​ដែរ


គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សំលៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ នឹង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។


វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ជា​ទី​កំបាំង​ក្នុង​ព្រៃ​កក់


ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។


វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ


ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។


ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ


ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ


ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​គោ​ស្ទាវនឹង​គោ​ចាស់​ផង ស្រុក​គេ​នឹង​បាន​ដាប​ដោយ​ឈាម ហើយ​ធូលី​ដី នឹង​បាន​ជោក​ដោយ​ខ្លាញ់។


នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នែ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ជា​សត្វ​សំបើម​ដែល​ដេក​នៅ​កណ្តាល​ទន្លេ​របស់​ខ្លួន​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ឯង​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ


អើ ជន‌ជាតិ​ជា​ច្រើន នឹង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរ​ដល់​ទ្រង់


ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក‌អរ​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ព្រះ


ឯ​សេចក្ដី​ទាស់‌ទែង នឹង​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្ដី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទេ​អី