ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​នឹង​វាយ​បំបែក​ក្បាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់ នឹង​ស្បែក​ក្បាល​របស់​អស់​អ្នក​ដែល​ចេះ​តែ​ដើរ​ក្នុង​សេចក្ដី​កំហុស​របស់​ខ្លួន​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រាកដមែន ព្រះ​នឹង​វាយកម្ទេច​ក្បាល​ខ្មាំងសត្រូវ​របស់ព្រះអង្គ គឺ​ក្រយៅក្បាល​ដែលពេញដោយសក់ របស់​អ្នកដែល​ដើរ​ក្នុង​បាប​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ​នឹង​វាយ​បំបែក​ក្បាល ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​ថ្ងាសនៃ​អ្នក​ដែល​ចេះ​តែ​ដើរ ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។

សូមមើលជំពូក

អាល់គីតាប

ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចំបាំង​សាសនា​ ក៏​ប៉ុន្តែ អុលឡោះ​នឹង​កំទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។

សូមមើលជំពូក



ទំនុកតម្កើង 68:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឲ្យ​មាន​ពេញ​ដោយ​សាក‌សព ទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន


តែ​ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាស ពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កល នឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផង តែ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។


ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​ខ្ពស់ ទ្រង់​បាន​ចាប់ ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ទទួល​អំណោយ​ទាន​សំរាប់​ចែក​ឲ្យ​ដល់​មនុស្ស គឺ​ដល់​ទាំង​មនុស្ស​បះ‌បោរ​ផង ដើម្បី​ឲ្យ​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​នឹង​គេ


បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវ ទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច


៙ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួច ពី​លប់​របស់​នាយ​ព្រាន ហើយ​ពី​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​អន្តរាយ


តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ


មើល ព្រះ‌ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​បទ​ចំរៀង​របស់​ខ្ញុំ គឺ​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ


ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់-


គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។


ចូរ​ប្រយ័ត កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះ‌អង្គ ដែល​ទ្រង់​មាន​បន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សំដែង​ព្រះ‌បន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​បន្ទូល​ពី​ស្ថាន‌សួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ