ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 55:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ប្រុងស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​! ទូលបង្គំ​រសាប់រសល់​ក្នុង​ការត្អូញត្អែរ​របស់ទូលបង្គំ ព្រមទាំង​ថ្ងូរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​មេត្តា​ព្រះ​សណ្ដាប់​ទូល‌បង្គំ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​ចិត្ត​ថប់​ព្រួយ​របស់​ទូល‌បង្គំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

សូម​ទ្រង់​មេត្តា​ស្តាប់​ខ្ញុំ ហើយ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង ខ្ញុំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង

សូមមើលជំពូក



ទំនុកតម្កើង 55:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដី ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ


កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ បាន​ខ្សោះ​ទៅ ដោយ‌សារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ


ទូលបង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំង ទូលបង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ


ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ប្រទាន​កំឡាំង​ដល់​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​នៃ​ពួក​ខ្មាំង​សត្រូវ​ដូច្នេះ


ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សំឡេង​ទូលបង្គំ ដែល​ទូលបង្គំ​ពោល​ដំអូញ សូម​ការ‌ពារ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ


ប៉ុន្តែព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន


ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់


យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង


យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ


ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូលបង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ នឹង​សំរែក​របស់​ទូលបង្គំ​ឡើយ