ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។
ទំនុកតម្កើង 55:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេ គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប រៀងមកនោះហើយ។ –បង្អង់ ៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ ព្រះគម្ពីរខ្មែរសាកល ព្រះដែលគង់លើបល្ល័ង្កតាំងពីបុរាណមក ព្រះអង្គនឹងឮ ហើយធ្វើទុក្ខពួកគេ។ សេឡា នេះគឺដោយសារពួកគេមិនផ្លាស់ប្រែ ក៏មិនកោតខ្លាចព្រះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដែលគង់នៅតាំងពីអស់កល្ប -បង្អង់ ព្រះអង្គនឹងស្ដាប់ ហើយព្រះអង្គនឹងបំបាក់មុខគេ ព្រោះគេមិនប្រែចិត្ត ក៏មិនកោតខ្លាចព្រះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ អាល់គីតាប អុលឡោះគ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមទ្រង់ស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចអុលឡោះទាល់តែសោះ។ |
ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។
ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង
៙ កាលព្រះទ្រង់បានជ្រាបហើយ នោះទ្រង់មានសេចក្ដីក្រោធ ហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់
ក្នុងបណ្តាព្រះទាំងប៉ុន្មាននោះ តើមានព្រះណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យក្រុងយេរូសាឡិម រួចពីកណ្តាប់ដៃអញបានដែរ។
សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់ តាំងពីក្មេងមក គេបានរងនៅលើកកររបស់គេ ឥតដែលចាក់ផ្ទេរពីដប១ទៅដល់ដប១ទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ
ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅ ដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាល បានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ
នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង
ព្រះដ៏គង់នៅអស់កល្បជានិច្ច ទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានបន្ទូលថា ចូរបំផ្លាញគេចុះ។