ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 47:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ព្រះ‌ទ្រង់​បាន​យាង​ឡើង​ដោយ​សំឡេង​ហ៊ោ គឺ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ទៅ​ដោយ​សូរ​ផ្លុំ​ត្រែ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​បាន​យាង​ឡើងទៅ​ដោយ​សម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ា​យាង​ឡើងទៅ​ដោយ​សូរ​ស្នែង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ​បាន​យាង​ឡើង ដោយ​សំឡេង​អប​អរ គឺ​ព្រះ‌យេហូវ៉ា​យាង​ទៅ ដោយ​សំឡេង​ត្រែ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​ទ្រង់​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ អុលឡោះ‌តាអាឡា​នាំ​មុខ អម​ដោយ​សំឡេង​ត្រែ។

សូមមើលជំពូក



ទំនុកតម្កើង 47:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដាវីឌនឹង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង នឹង​សូរ​ផ្លុំ​ត្រែ​ផង។


សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម នឹង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។


គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សំរែក​អរ​សប្បាយ នឹង​សូរ​ស្នែង ត្រែ ហើយ​នឹង​ឈឹង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។


ហេម៉ាន នឹង​យេឌូថិន​នេះ គេ​មាន​ត្រែនឹង​ឈឹង សំរាប់​ពួក​អ្នក​ភ្លេង នឹង​ប្រដាប់​ឯ​ទៀត​សំរាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូថិន គេ​នៅ​ត្រង់​មាត់​ទ្វារ


ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណ នឹង​ចាប់​ស៊ុង


គឺ​ដល់​ព្រះ​ដែល​ទ្រង់​យាង​លើ​ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់ ផ្ទៃ​មេឃ ដ៏​នៅ​តាំង​ពី​បូរាណ​មក ន៏ ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង គឺ​ជា​សំនៀង​ដ៏​ខ្លាំង​ក្រៃ‌លែង


៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើង ដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់ គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោ ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ


ចូរ​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ដើម​ខែ ថ្ងៃ​ពេញ​បូណ៌ នឹង​ថ្ងៃ​បុណ្យ​របស់​យើង​ខ្ញុំ​ផង


ដោយ​ត្រែនឹង​សូរ​ស្នែង​ផង ចូរ​ឡើង​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ


នៅ​ថ្ងៃ​នោះ​ឯង អញ​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ


មើល អញ​នឹង​បំផ្លាញ​ពូជ​ពង្រោះ​របស់​ឯង​ទៅ អញ​នឹង​ជះ​លាមក​ទៅ​លើ​មុខ​ឯង​រាល់​គ្នា គឺ​ជា​លាមក​ពី​ដង្វាយ​យញ្ញ‌បូជា​របស់​ឯង ហើយ​គេ​នឹង​ដឹក​ឯង​ចេញ​ទៅ​ជា​មួយ​ផង


ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ


តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ


ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ‌ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា នឹង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់


ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។


កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ​កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តាជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន


ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ