រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
ទំនុកតម្កើង 44:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងខ្ញុំបានភ្លេចព្រះនាមរបស់ព្រះនៃយើងខ្ញុំ ឬលាតដៃរបស់យើងខ្ញុំទៅព្រះដទៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប្រសិនបើយើងខ្ញុំបានភ្លេច ព្រះនាមព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅរកព្រះដទៃណាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ ព្រះណាមួយផ្សេងទៀតនោះ អាល់គីតាប ប្រសិនបើយើងខ្ញុំបំភ្លេចនាមអុលឡោះជាម្ចាស់នៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅសូមអង្វរ ព្រះណាមួយផ្សេងទៀតនោះ |
រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង ឲ្យគេឃើញដែរ
មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា
មិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ