៙ ប្រាកដជាសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ។
ទំនុកតម្កើង 40:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាទ្រង់តែងតែ អាណិតមេត្តាខ្ញុំឥតឈប់សោះឡើយ ចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់តែងតែតាមការពារខ្ញុំជានិច្ច។ |
៙ ប្រាកដជាសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ។
ឱសូមផ្សាយពន្លឺ នឹងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ ដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធ ហើយក្នុងព្រះវិហារនៃទ្រង់
កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ គេត្មះតិះដៀល នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់ ៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់មក
ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ ឱសូមរៀបសេចក្ដីសប្បុរស នឹងសេចក្ដីពិតឲ្យបាន រក្សាទូលបង្គំផង
៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់
សេចក្ដីសប្បុរស នឹងសេចក្ដីពិតត្រង់ បានជួបគ្នា សេចក្ដីសុចរិត នឹងសេចក្ដីមេត្រី បានថើបគ្នា
ដ្បិតទូលបង្គំបានពោលហើយ ថា ព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ច ទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅលើស្ថានសួគ៌ផង។
សេចក្ដីមេត្តា នឹងសេចក្ដីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្ដីសប្បុរសដែរ។
ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់