ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 38:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់ ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ គេ​ពោល ទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ នាំ​គ្នា​ដាក់​អន្ទាក់ អស់​អ្នក​ដែល​ប៉ង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ នាំ​គ្នា​ពោ​ល​ពាក្យ​មួល​បង្កាច់ ហើយ​ចេះ​តែ​រក​កល​ល្បិច មួយ​ថ្ងៃៗ​វាល់​ល្ងាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​ឲ្យ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក



ទំនុកតម្កើង 38:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់


គេ​ឈ្លប​លប​នៅ​ទី​សំងាត់ ដូច​ជា​សិង្ហ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ ក៏​ចាប់​មនុស្ស​ក្រ​នោះ ក្នុង​កាល​ដែល​ទាញ​គេ​មក​ក្នុង​មង


ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ


ពួក​ឆ្មើង‌ឆ្មៃ​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូលបង្គំ ព្រម​ទាំង​ខ្សែ‌រូត​ផង គេ​បាន​លាត​មង​តាម​ផ្លូវ នឹង​អង្គប់​ផង ដើម្បី​ចាប់​ទូលបង្គំ។ –បង្អង់


សូម​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សំរាប់​ចាប់​ទូលបង្គំ ហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង


មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ


ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេ គឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរ ចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ


សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូលបង្គំ បាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូលបង្គំ បាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ


ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ គេ​និយាយ​សេចក្ដី​អាក្រក់​ពី​ទូលបង្គំ​ថា តើ​វេលា​ណា​វា​នឹង​ស្លាប់ ហើយ​ឈ្មោះ​វា​វិនាស​បាត់​ទៅ


ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ ហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ


ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ច ទូលបង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់


អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។