ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 38:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចិត្ត​ទូលបង្គំ​កំរើក​ជា​ខ្លាំង ហើយ​កំឡាំង​នៃ​ទូលបង្គំ​ក៏​អន់​ថយ ឯ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ នោះ​ក៏​ងងឹត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បេះដូង​របស់ទូលបង្គំ​លោតញាប់ កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ ហើយ​ភ្នែក​ទូល‌បង្គំ ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រ កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ទូលបង្គំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក

អាល់គីតាប

បេះ‌ដូង​ខ្ញុំ​ញាប់‌ញ័រ កម្លាំង​ខ្ញុំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ខ្ញុំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក



ទំនុកតម្កើង 38:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹង ចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នឹង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់


ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ


ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក


ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយ ក៏​ទៅ​ជា​ចាស់ ដោយ​ព្រោះ​ពួក​ដែល​ត​តាំង​នឹង​ទូលបង្គំ។


ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។


ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ច ទូលបង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់


ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ


ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង