ឯដាវីឌនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង នឹងត្រែ។
ទំនុកតម្កើង 33:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ ដោយប៉ិនប្រសប់ ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងចម្រៀងថ្មីថ្វាយព្រះអង្គ ចូរលេងភ្លេងយ៉ាងស្ទាត់ជំនាញដោយសម្រែកហ៊ោសប្បាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំ ទាំងស្រែកអបអរសាទរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរព្រះអង្គ អាល់គីតាប ចូរច្រៀងបទថ្មីជូនទ្រង់! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរទ្រង់ |
ឯដាវីឌនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង នឹងត្រែ។
ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
អ្នកទាំងនោះ នឹងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួន២៨៨នាក់
ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត នឹងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី នឹងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងបញ្ជឿនការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច ហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង ឥតយល់ដល់មនុស្សឆ្មើងឆ្មៃ ឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ចូរឲ្យជនទាំងឡាយ នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ នឹងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជំនះ
ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ នឹងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ
ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ
គេច្រៀងបទ១ថ្មីនៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ នឹងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ
ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ