ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 26:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ាអើយ សូម​ពិនិត្យ​ទូលបង្គំ​មើល ព្រម​ទាំង​ល្បង​ល​ទូលបង្គំ ហើយ​សាក​ចិត្ត​ថ្លើម​របស់​ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​ពិសោធ​ទូលបង្គំ សូម​សាកល្បង​ទូលបង្គំ សូម​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ល្បង​ល​ទូល‌បង្គំ សូម​សាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ទូលបង្គំ សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ទូលបង្គំ​ចុះ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ខ្ញុំ សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ខ្ញុំ​ចុះ។

សូមមើលជំពូក



ទំនុកតម្កើង 26:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​ទូលបង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្ដី​រំលង នឹង​អំពើ​បាប​របស់​ទូលបង្គំ​ផង


ទ្រង់​បាន​សាក​ល​ចិត្ត​ទូលបង្គំ​ហើយ ទ្រង់​បាន​ពិចារណា​ទូលបង្គំ​នៅ​វេលា​យប់ ទ្រង់​បាន​ពិនិត្យ​រឿង​ទូលបង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះ ទូលបង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ


ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ


ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម


ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត នឹង​ថ្លើម​អើយ សូម​ឲ្យ​ទូលបង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូលបង្គំ​ដល់​ទ្រង់​ហើយ


ហើយ​អញ​នឹង​នាំ​ភាគ​ទី​៣​នោះ​ទៅ​ក្នុង​ភ្លើង អញ​នឹង​សំរង​គេ​ដូច​ជា​សំរង​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ ហើយ​អញ​នឹង​ស្តាប់​គេ អញ​នឹង​ថា គេ​ជា​រាស្ត្រ​អញ ឯ​គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។