គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
ទំនុកតម្កើង 26:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន។ ព្រះគម្ពីរខ្មែរសាកល ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំឈរនៅកន្លែងដ៏សុចរិត ទូលបង្គំនឹងលើកតម្កើងព្រះអម្ចាស់ នៅក្នុងអង្គប្រជុំ!។ អាល់គីតាប ខ្ញុំឈរនៅកន្លែងដ៏សុចរិត ខ្ញុំនឹងលើកតម្កើងអុលឡោះតាអាឡា នៅក្នុងអង្គប្រជុំ!។ |
គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
ចូរសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន
ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណ ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន
នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង
អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ»
ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកំឡាំងបានទេ