ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកវា​ហា​មាត់​ដាក់​ទូលបង្គំ ដូច​សិង្ហ​ដែល​ហែកស៊ី ទាំង​គ្រហឹម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ខ្ញុំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក



ទំនុកតម្កើង 22:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ


គេ​ដូច​ជា​សត្វ​សិង្ហ ដែល​រវះ‌រវាម​នឹង​ហែក​ស៊ី ហើយ​ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​នៅ​ទី​ស្ងាត់​កំបាំង


សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ចេញ​ពី​មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង ដ្បិត​ទ្រង់​បាន​ស្តាប់​ទូលបង្គំ​ហើយ។


អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា


ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេ ដល់​កាល​ណា​ទៀត សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​សិង្ហ


អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូលបង្គំ ដោយ​ថា ន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ


ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ


ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន