Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ទូលបង្គំ​ត្រូវបាន​ច្រូចចេញ​ដូចជា​ទឹក ហើយ​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​ក៏​សណ្ដកចេញ​; ចិត្ត​របស់ទូលបង្គំ​ដូច​ក្រមួន វា​រលាយ​នៅក្នុង​ខ្លួន​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កម្លាំង​របស់​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ


ដ្បិត​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច


ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់


អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ


ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ


អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូលបង្គំ ដោយ​ថា ន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ


សូម​ទ្រង់​បណ្តេញ​គេ​ចេញ ដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅ ដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ


ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា


ទី​ក្រុង​នៅ​ទទេ ក៏​សោះ‌សូន្យ ហើយ​ខូច​បង់ ឯ​ចិត្ត​មនុស្ស​ក៏​រលាយ​ទៅ ហើយ​ជង្គង់​គេ​ប្រដំ​គ្នា គ្រប់​ទាំង​ចង្កេះ​ចុក​សៀត ហើយ​មុខ​គេ​ទាំង​អស់​ក៏​ស្លេក‌ស្លាំង


ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ពន់‌ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន


ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត‌តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី


ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ


ហើយ​ពួក​ក្រុង​អៃយ​ក៏​សំឡាប់​អស់​ប្រហែល​ជា​៣៦​នាក់ គេ​ដេញ​ពួក​អ៊ីស្រាអែល​ពី​មុខ​ទ្វារ​ក្រុង​ទៅ រហូត​ដល់​សេបារិម ទាំង​ប្រហារ​អ្នក​ទាំង​នោះ​នៅ​ត្រង់​ផ្លូវ​ចុះ ដូច្នេះ​ពួក​ជន​ទាំង‌ឡាយ​ក៏​មាន​ចិត្ត​រលាយ​ទៅ​ដូច​ជា​ទឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម