រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីសំរាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
ទំនុកតម្កើង 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ ព្រះគម្ពីរខ្មែរសាកល ព្រះហស្តរបស់ព្រះករុណានឹងរកឃើញអស់ទាំងខ្មាំងសត្រូវរបស់ព្រះករុណា ព្រះហស្តស្ដាំរបស់ព្រះករុណានឹងរកឃើញពួកអ្នកដែលស្អប់ព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហស្តរបស់ព្រះករុណា នឹងរកឲ្យឃើញអស់ទាំង ខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះហស្តស្តាំរបស់ព្រះករុណា នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។ អាល់គីតាប ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។ |
រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីសំរាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
នេះហើយជារង្វាន់ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹង នៃទូលបង្គំដែរ
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ
ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន គេនឹងក្រាបចុះនៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម នឹងក្រុងសាម៉ារីទៅហើយ
ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ
មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់
មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត
មួយទៀត ទោះបើមានមនុស្សលើកដេញ តាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយនឹងព្រះយេហូវ៉ា ជាព្រះនៃលោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវនៃលោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់វិញ
ចំបាំងនោះក៏ប្រែជាលំបាកណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះទ័យតក់ស្លុតជាខ្លាំង