បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា
ទំនុកតម្កើង 148:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ ចូរសរសើរដល់ទ្រង់ចុះ ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ ទៅទៀតនោះ ព្រះគម្ពីរខ្មែរសាកល ផ្ទៃមេឃលើអស់ទាំងផ្ទៃមេឃ និងទឹកដែលនៅលើមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ! អាល់គីតាប ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងទ្រង់! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងទ្រង់! |
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា
ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ
គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត
ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ នឹងផែនដី ហើយសមុទ្រ នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់
ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់
គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ ផ្ទៃមេឃ ដ៏នៅតាំងពីបូរាណមក ន៏ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង
ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ ហើយនឹងបានទុកជាកេរ្តិ៍អាកររបស់គេ
ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប
មើល ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ នឹងផែនដី ព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ផងព្រះយេហូវ៉ាជាព្រះនៃឯង