យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច ដល់ព្រះនាមព្រះយេហូវ៉ា ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច ដល់សិរីល្អនៃទ្រង់
ទំនុកតម្កើង 148:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងស្តេចនៅផែនដី នឹងបណ្តាជនទាំងឡាយ ពួកអ្នកធំៗ នឹងពួកចៅក្រមនៅផែនដី ព្រះគម្ពីរខ្មែរសាកល បណ្ដាស្ដេចនៃផែនដី និងជាតិសាសន៍ទាំងអស់អើយ បណ្ដាមេដឹកនាំ និងអស់ទាំងចៅក្រមនៃផែនដីអើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងព្រះអង្គ! អាល់គីតាប ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងទ្រង់! |
យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច ដល់ព្រះនាមព្រះយេហូវ៉ា ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច ដល់សិរីល្អនៃទ្រង់
ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកដំកើងព្រះនាមទ្រង់
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង
អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ