ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 147:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​ច្រៀង​សរសើរ ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង សេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហាលេលូយ៉ា​! ដ្បិត​ការដែល​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ជាការ​ល្អ ដ្បិត​ចម្រៀងសរសើរតម្កើង នោះ​ប្រពៃ ហើយ​សមគួរ​ទៀតផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ដ្បិត​ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង ជា​ការ​ប្រពៃ​ណាស់ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ ហើយ​ចម្រៀង​សរសើរ​តម្កើង ស័ក្ដិ‌សម​ណាស់!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហាលេ‌លូយ៉ា! ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ព្រះអង្គ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

សូមមើលជំពូក

អាល់គីតាប

ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ការ​ច្រៀង គីតាបសាបូរ ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ទ្រង់ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

សូមមើលជំពូក



ទំនុកតម្កើង 147:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មាន​គ្នា​ច្រើន ក្នុង​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឰយុកោ ជា​មនុស្ស​ចាស់​ដែល​ឃើញ​ព្រះ‌វិហារ​មុន គេ​ក៏​យំ​ជា​ខ្លាំង ក្នុង​កាល​ដែល​ឃើញ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នេះ ក៏​មាន​គ្នា​ជា​ច្រើន​បាន​ស្រែក​ហ៊ោ​ដោយ​សេចក្ដី​រីក‌រាយ​ដែរ


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ


ឱ​ពួក​អ្នក​សុចរិត​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀង​ត្រង់


៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​នៃ​ទ្រង់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត


ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់