អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទំនុកតម្កើង 145:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។ ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះយេហូវ៉ា ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាល់គីតាប ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងអុលឡោះតាអាឡា សូមឲ្យសត្វលោកទាំងអស់លើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! |
អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។:៚
ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។
ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្ដីសរសើររបស់ទ្រង់
ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ ហើយនឹងបានទុកជាកេរ្តិ៍អាកររបស់គេ
មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត នឹងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ
មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកដំកើងព្រះនាមទ្រង់
ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ា ជាដរាប មាត់ទូលបង្គំនឹងសំដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់ របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ