ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
ទំនុកតម្កើង 144:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយលេងឃឹមកំដរផង។ អាល់គីតាប ឱអុលឡោះអើយ ខ្ញុំសូមច្រៀងបទថ្មីជូនទ្រង់ ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ ដោយលេងឃឹមកំដរផង។ |
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច ហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ នឹងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជំនះ
គេច្រៀងបទ១ថ្មីនៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ នឹងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ