រួចគាត់និយាយទៅយ៉ូសែបថា អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង
ទំនុកតម្កើង 107:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គទ្រង់លើកមនុស្សខ្វះខាតឲ្យរួចផុតពីទុក្ខវេទនា ហើយធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេកើនឡើងដូចហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា ព្រះអង្គធ្វើឲ្យគ្រួសាររបស់គេ មានកូនចៅជាច្រើន។ អាល់គីតាប ប៉ុន្តែ ទ្រង់យកមនុស្សទុគ៌តចេញពីភាពវេទនា ទ្រង់ធ្វើឲ្យគ្រួសាររបស់គេ មានកូនចៅជាច្រើន។ |
រួចគាត់និយាយទៅយ៉ូសែបថា អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង
ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន
ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយឲ្យមនុស្សដែលក្រំក្នុងចិត្ត បានដំកើងឡើងដល់ទីសុខ
យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។
៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស នឹងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ
ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាមានទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ