យេរេមា 31:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស នឹងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។ សូមមើលជំពូកអាល់គីតាប27 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រអែល និងស្រុកយូដា។ សូមមើលជំពូក |
រួចព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចំរើនគ្រប់ទាំងការ ដែលដៃឯងធ្វើ ឲ្យមានជាបរិបូរ ព្រមទាំងផលកើតពីពោះឯង នឹងផលកើតពីហ្វូងសត្វ ហើយនឹងផលកើតពីដីឯងផង សំរាប់ជាសេចក្ដីល្អ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមានសេចក្ដីអំណរ ដើម្បីប្រោសឲ្យឯងបានសេចក្ដីល្អវិញទៀត ដូចជាពីដើម ទ្រង់បានមានសេចក្ដីអំណរនឹងពួកឰយុកោឯងដែរ