ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 107:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង‌ឡាយ ហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់‌ទុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ពួកគេ​លើកតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​របស់​ប្រជាជន ហើយ​សរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​កៅអី​របស់​ពួក​ចាស់ទុំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជាជន ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ចាស់​ទុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជន ហើយ​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។

សូមមើលជំពូក

អាល់គីតាប

គេ​ត្រូវ​តែ​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជន ហើយ​សរសើរ​តម្កើង​ទ្រង់ ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អះលី‌ជំអះ។

សូមមើលជំពូក



ទំនុកតម្កើង 107:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន


ទូលបង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​ដល់​ថ្មដា​នៃ​ទូលបង្គំ ក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ បាន​ថ្កើង​ឡើង


៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​សរសើរ​ដំកើងទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ


ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់


ជើង​ទូលបង្គំ​ឈរ​នៅ​ក្នុង​ផ្លូវ​ទៀង​ត្រង់​ហើយ ទូលបង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន។


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន


ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ អញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី


៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ


ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ដ្បិត​ទ្រង់​បរិសុទ្ធ។


ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ថ្វាយ‌បង្គំ​នៅ​ត្រង់​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បរិសុទ្ធ។


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់


ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សំរេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ