Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ជើង​ទូលបង្គំ​ឈរ​នៅ​ក្នុង​ផ្លូវ​ទៀង​ត្រង់​ហើយ ទូលបង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ជើង​របស់ទូលបង្គំ​ឈរ​នៅ​កន្លែងរាបស្មើ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា នៅក្នុង​អង្គប្រជុំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ទូលបង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ក្នុង​អង្គ​ប្រជុំ!។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត ខ្ញុំ​នឹង​លើក​តម្កើង​អុលឡោះ‌តាអាឡា នៅ​ក្នុង​អង្គ​ប្រជុំ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង‌ឡាយ ហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់‌ទុំ​ដែរ។


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន


ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ដើម្បី​នឹងបាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូលបង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូលបង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ


ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន


នៅ​ទី​នោះ​មាន​បេន‌យ៉ាមីន ជា​ពៅ​បង្អស់ ដែល​គ្រប់‌គ្រង​លើ​គេ ពួក​ចៅហ្វាយ​នៃ​យូដា នឹង​ក្រុម​ជំនុំ​របស់​គេ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​សាប់‌យូល៉ូន ហើយ​ពួក​ចៅហ្វាយ​នៃ​ណែប‌ថាលី​ផង


អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។


ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ»


ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម