Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច អុលឡោះ​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះ អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា


ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ


៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ


មាត់​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិត នឹង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ពី​ព្រោះ​ទូលបង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ


ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូលបង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូលបង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធា‌នុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ


៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី


ឯ​អណ្តាត​របស់​ទូលបង្គំ នឹង​និទាន ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូលបង្គំ គេ​បាន​ត្រូវ​អៀន‌ខ្មាស​មូរ​មុខ​ចុះ​ហើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង។


គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់


ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះវរ‌បិតា ហើយ​នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម