អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ
ទំនុកតម្កើង 105:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ ដល់មនុស្សមួយពាន់តំណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ អាល់គីតាប ទ្រង់តែងតែនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ |
អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ
ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រិត្យក្រមរបស់ទ្រង់អើយ
ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់ ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ
ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព
ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប
ដើម្បីឲ្យអញបានធ្វើសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងពួកព្ធយុកោឯងរាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ នោះខ្ញុំក៏ទូលឆ្លើយថា អាម៉ែន ព្រះយេហូវ៉ាអើយ។
ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ
ទ្រង់នឹងសំរេចតាមសេចក្ដីពិតដល់យ៉ាកុប នឹងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាទ្រង់បានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
បើសិនណាជាឯងរាល់គ្នានឹងស្តាប់តាមអស់ទាំងបញ្ញត្តទាំងនេះ ព្រមទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសចំពោះឯង ជាសេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោនៃឯង
គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ នឹងពួកឰយុកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកឰយុកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង