ទំនុកតម្កើង 105:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកគេមានដេរដាសទៅដោយកង្កែប រហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង ព្រះគម្ពីរខ្មែរសាកល ទឹកដីរបស់ពួកគេមានកង្កែបពពាក់ពពូន សូម្បីតែក្នុងក្រឡាបន្ទំរបស់ស្ដេចពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកគេមានសត្វកង្កែបពេញដេរដាស សូម្បីតែនៅក្នុងក្រឡាបន្ទំរបស់ស្តេចក៏មានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានកង្កែបឡើង មកពេញក្នុងស្រុក គឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។ អាល់គីតាប ទ្រង់ធ្វើឲ្យមានកង្កែបឡើង មកពេញក្នុងស្រុក គឺឡើងរហូតទៅដល់បន្ទប់សម្រាន្តរបស់ស្ដេច។ |
នោះទើបព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ