និក្ខមនំ 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះទើបព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ សូមមើលជំពូកអាល់គីតាប1 អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញ ទៅគោរពបម្រើយើង។ សូមមើលជំពូក |
គេនឹងស្តាប់តាមឯង ហើយឯង នឹងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា
នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះ សូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង