ទ្រង់បានធ្វើឲ្យទន្លេ នឹងព្រែក របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម ឲ្យគេផឹកទឹកនោះមិនបាន
ទំនុកតម្កើង 105:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យទឹករបស់ពួកគេទៅជាឈាម ហើយធ្វើឲ្យត្រីរបស់ពួកគេងាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យទឹកនៅស្រុកគេ ត្រឡប់ទៅជាឈាម ហើយធ្វើឲ្យត្រីនៅស្រុកគេទាំងប៉ុន្មានស្លាប់អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាម ព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ អាល់គីតាប ទ្រង់បានប្រែទឹកឲ្យទៅជាឈាម ទ្រង់ធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ |
ទ្រង់បានធ្វើឲ្យទន្លេ នឹងព្រែក របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម ឲ្យគេផឹកទឹកនោះមិនបាន
ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។