វិវរណៈ 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ទូតសួគ៌ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។ សូមមើលជំពូកKhmer Christian Bible3 ទេវតាទីពីរយកពានរបស់ខ្លួនចាក់ទៅក្នុងសមុទ្រ នោះសមុទ្រក៏ត្រលប់ជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗទាំងអស់ដែលមានជីវិតនៅក្នុងសមុទ្រក៏ស្លាប់អស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ទេវតាទីពីរយកពែងរបស់ខ្លួន ចាក់ទៅក្នុងសមុទ្រ ស្រាប់តែសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។ សូមមើលជំពូកអាល់គីតាប3 ម៉ាឡាអ៊ីកាត់ទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។ សូមមើលជំពូក |