ទំនុកតម្កើង 105:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ពេលនោះ អ៊ីស្រាអែលក៏ចូលមក ក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។ អាល់គីតាប ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។ |
លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ នឹងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា
រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ