ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បាន ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ស្តេច មាន​ប្រាជ្ញា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំង​ឲ្យ​ចាប់ចង​ពួក​មេដឹកនាំ​របស់ទ្រង់​តាមចិត្ត​គាត់ ហើយ​បង្រៀនប្រាជ្ញា​ដល់​ពួក​ចាស់ទុំ​របស់ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រី របស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំ របស់​ស្តេចមាន​ប្រាជ្ញា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ប្រទាន​ឲ្យ​គាត់​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​គាត់​ប្រៀន‌ប្រដៅ ពួក​ព្រឹទា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

សូមមើលជំពូក



ទំនុកតម្កើង 105:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​ពិនិត្យ​រក​មនុស្ស​មាន​ដំរិះ​មាន​ប្រាជ្ញា ដើម្បី​នឹង​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទៅ


នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន


ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ


ពួក​ចៅហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូលបង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ